kimhorn_km_1ki_text_reg/20/09.txt

1 line
1.4 KiB
Plaintext

\v 9 ដូច្នេះ ព្រះបាទអហាប់បានទូលទៅអ្នកនាំសាររបស់ព្រះបាទបេនហា‌ដាដថា៖ «ចូរប្រាប់ទៅស្តេចដ៏ជាចៅហ្វាយរបស់យើងថា៖ «យើងយល់ព្រមគ្រប់យ៉ាងដែលព្រះអង្គនឹងបញ្ជូនអ្នកបម្រើរបស់ព្រះអង្គមកលើកទីមួយ ប៉ុន្តែ យើងមិនអាចទទួលយកសំណើទីពីរបានដាច់ខាត»។ ដូច្នេះ អ្នកនាំពាក្យបានចេញទៅហើយនាំពាក្យទាំងនេះទៅព្រះបាទបេនហា‌ដាដវិញ។ \v 10 បន្ទាប់មក ព្រះបាទបេនហា‌ដាដបាននាំសារត្រឡប់មកព្រះបាទអហាប់វិញថា៖ «សូមឲ្យព្រះទាំងឡាយបានប្រព្រឹត្តជាមួយយើង ហើយក៏លើសទៅទៀត បើផេះនៅស្រុកសាមារីនឹងគ្រប់គ្រាន់សម្រាប់ប្រជាជនដែលដើរតាមយើងមានមួយក្តាប់ម្នាក់នោះ»។