kimhorn_km_1ki_text_reg/20/04.txt

1 line
1.4 KiB
Plaintext

\v 4 ស្តេចស្រុកអ៊ីស្រាអែលឆ្លើយថា៖ «ចូរឲ្យបានដូចព្រះករុណមានរាជឱង្ការចុះ ស្តេចដ៏ជាចៅហ្វាយ។ ទូលបង្គំ និងអ្វីៗដែលទូលបង្គំមានជារបស់ព្រះករុណា»។ \v 5 អ្នកនាំសារមកម្តងទៀតហើយនិយាយថា៖ «ព្រះបាទបេនហា‌ដាដមានរាជឱង្ការថា៖ «យើងចាត់ឲ្យគេទូលព្រះករុណាថា អ្នកត្រូវតែប្រគល់មាស ប្រាក់ មហេសី និងបុត្ររបស់ព្រះករុណាដល់យើង។ \v 6 ប៉ុន្តែ យើងនឹងបញ្ជូនអ្នកបម្រើរបស់យើងទៅជួបព្រះករុណានៅថ្ងៃស្អែកថ្មើរនេះ​ ហើយពួកគេនឹងចូលទៅត្រួតពិនិត្យដំណាក់របស់ព្រះករុណា និងផ្ទះរបស់អ្នកបម្រើព្រះកុរណា។ ពួកគេនឹងប្រមូលដោយដៃគេផ្ទាល់នូវអ្វីដែលគេពេញចិត្ត»។