kimhorn_km_1ki_text_reg/19/15.txt

1 line
1.0 KiB
Plaintext

\v 15 បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកកាន់គាត់ថា៖ «ចេញទៅតាមផ្លូវរបស់អ្នកទៅវាលរហោស្ថានដាម៉ាស ហើយនៅពេលដែលអ្នកមកដល់ អ្នកត្រូវតែតែងតាំង​ហាសែល​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ស្រុកអរ៉ាម \v 16 ហើយអ្នកនឹងតែងតាំងយេហ៊ូវ ជា​កូន​របស់​នឹម​ស៊ី ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រា‌អែល រួច​ចាក់​ប្រេង​តែង‌តាំង​លោកអេលីសេ ជា​កូន​របស់លោក​សាផាត នៅ​អេបិល-មហូ‌ឡា ឲ្យ​ធ្វើ​ជា​ព្យាការី​ជំនួសកន្លែង​អ្នក។