kimhorn_km_1ki_text_reg/19/09.txt

1 line
1.3 KiB
Plaintext

\v 9 លោកបានទៅរូងភ្នំទីនោះ និងស្នាក់នៅក្នុងរូងនោះ។ បន្ទាប់មកព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់លោកថា៖ «អេលីយ៉ាអើយ តើអ្នកកំពុងធ្វើអ្វីនៅទីនេះ»? \v 10 លោកអេលីយ៉ាឆ្លើយថា៖ «ទូលបង្គំប្រឹងខ្នះខ្នែងសម្រាប់ព្រះអម្ចាស់ខ្លាំងណាស់ ព្រះអង្គជាព្រះនៃពិភពទាំងមូល ដោយសារជនជាតិអ៊ីស្រាអែលបានផ្តាច់សម្ពន្ធមេត្រីរបស់ព្រះអង្គ ពួកគេបានបំផ្លាញអាសនារបស់ព្រះអង្គ ហើយបានសំលាប់ព្យាការីរបស់ព្រះអង្គដោយដាវ។ ឥឡូវនេះមានតែទូលបង្គំម្នាក់គត់នៅមានជីវិត ហើយគេក៏ព្យាយាមយកជីវិតទូលបង្គំទៀត»។