kimhorn_km_1ki_text_reg/19/04.txt

1 line
1.4 KiB
Plaintext

\v 4 ប៉ុន្តែ លោកបានទៅវាលរហោស្ថានចម្ងាយដើរមួយថ្ងៃ ហើយបានមកអង្គុយនៅក្រោមដើមឈើ។ លោកសុំឲ្យលោកបានស្លាប់ ហើយលោកនិយាយថា៖ «វាគ្រប់គ្រាន់ហើយព្រះអម្ចាស់អើយ សូមដកយកជីវិតទូលបង្គំទៅ ព្រោះទូលបង្គំមិនប្រសើរជាងបុព្វបុរសរបស់ទូលបង្គំដែលបានស្លាប់នោះទេ»។ \v 5 ដូច្នេះ លោកក៏បានផ្តេកខ្លួននៅក្រោមដើមឈើដែលមានផ្ការីកនោះទៅ។ រំពេចនោះ មានទេវតាមកប៉ះលោក ហើយនិយាយនឹងលោកថា៖ «សូមក្រោកឡើង ហើយបរិភោគចុះ»។ \v 6 លោកអេលីយ៉ាបានមើល ហើយនៅជិតក្បាលរបស់លោកមាននំប័ុងដែលបានដុតក្តៅៗ និងមានទឹកមួយបំពង់។ ដូច្នេះ លោកក៏បានបរិភោគ និងផឹក រួចក៏ផ្តេកខ្លួនម្តងទៀត។