kimhorn_km_1ki_text_reg/18/27.txt

1 line
1.4 KiB
Plaintext

\v 27 នៅថ្ងៃត្រង់លោកអេលីយ៉ាបានចំអកដាក់ពួកគេ ហើយនិយាយថា៖ «សូមស្រែកឲ្យឮៗទៅ! គាត់គឺជាព្រះ! ប្រហែលជាទ្រង់កំពុងគិត ឬកំពុងរំដោះខ្លួន ឬទ្រង់កំពុងតែធ្វើដំណើរ ឬប្រហែលជាទ្រង់កំពុងតែដេកលក់ ហើយកំពុងក្រោកឡើង»។ \v 28 ដូច្នេះ ពួកគេស្រែកកាន់តែឮឡើងៗ ហើយពួកគេបានកាត់សាច់ខ្លួនឯងជាមួយដាវ និងលំពែង ដូចដែលពួកគេធ្លាប់ធ្វើ រហូតដល់ឈាមប្រលាក់ខ្លួនជោគ។ \v 29 កន្លងអស់កន្លះថ្ងៃហើយ ពួកគេនៅតែទាយរហូតដល់ម៉ោងថ្វាយយញ្ញបូជាពេលល្ងាច ប៉ុន្តែនៅតែគ្មានសម្លេងឬនរណាម្នាក់ឆ្លើយតបឡើយ គ្មាននរណាម្នាក់ចាប់អារម្មណ៍នឹងការប្រកូកប្រកាសរបស់ពួកគេឡើយ។