kimhorn_km_1ki_text_reg/17/19.txt

1 line
1.4 KiB
Plaintext

\v 19 បន្ទាប់មក លោកអេលីយ៉ាឆ្លើយទៅនាងថា៖ «សូមឲ្យកូនរបស់នាងមក»។ គាត់ក៏បានយកកូននោះពីដៃរបស់នាង ហើយបានយកនាងទៅបន្ទប់ខាងលើដែលលោកស្នាក់នៅ ហើយលោកបានដាក់កូននោះនៅលើគ្រែរបស់លោក។ \v 20 លោកបានស្រែករកព្រះអម្ចាស់ដោយទូលថា៖ «ព្រះអម្ចាស់ជាព្រះរបស់ទូលបង្គំអើយ តើព្រះអង្គនាំមហន្តរាយមកលើស្រ្តីដែលទូលបង្គំស្នាក់នៅជាមួយនេះដោយសម្លាប់កូនរបស់នាងបែបនេះឬ»? \v 21 បន្ទាប់មកលោកក៏ទ្រោមពីលើកូននោះបីដង លោកបានស្រែករកព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់ជាព្រះរបស់ទូលបង្គំអើយ ទូលបង្គំសូមអង្វរព្រះអង្គ សូមឲ្យជីវិតរបស់ក្មេងនេះត្រឡប់មកគាត់វិញផង»។