kimhorn_km_1ki_text_reg/17/11.txt

1 line
1.6 KiB
Plaintext

\v 11 នៅពេលដែលនាងចេញទៅដងទឹក គាត់បានហៅនាងមក ហើយនិយាយថា៖ «សូមយកនំប័ុងមួយដុំក្នុងដៃនាងមកឲ្យខ្ញុំ»។ \v 12 នាងតមថា៖ «ក្នុងព្រះនាមព្រះអម្ចាស់ដែលមានព្រះជន្មរស់ នាងខ្ញុំសូមជម្រាបលោកថានាងខ្ញុំគ្មាននំប័ុងទេ ប៉ុន្តែ នាងខ្ញុំមានតែអាហារបន្តិចនៅក្នុងក្រឡ និងមានប្រេងបន្តិចនៅក្នុងដបប៉ុណ្ណោះ។ លោកឃើញទេ ខ្ញុំកំពុងរើសអុស ដូច្នេះ នាងខ្ញុំនឹងទៅចម្អិនសម្រាប់នាងខ្ញុំ និងកូនប្រុសរបស់នាងខ្ញុំ ហើយយើងនឹងបរិភោគរួចយើងនឹងស្លាប់»។ \v 13 លោកអេលីយ៉ាមានប្រសាសន៍ថា៖ «កុំឲ្យខ្លាចឡើយ។ ចូរចេញទៅធ្វើតាមដែលនាងបាននិយាយចុះ ប៉ុន្តែ ចូរធ្វើនំប័ុងឲ្យខ្ញុំបន្តិចសិន ហើយយកវាមកឲ្យខ្ញុំ។ បន្ទាប់មក សឹមធ្វើសម្រាប់ខ្លួននាង និងកូនរបស់នាងចុះ។