kimhorn_km_1ki_text_reg/16/15.txt

1 line
1.3 KiB
Plaintext

\v 15 នៅក្នុងឆ្នាំទីម្ភៃប្រាំពីរនៃរាជ្យរបស់ព្រះបាទអាសាស្តេចស្រុកយូដា ព្រះបាទស៊ីមរីសោយរាជ្យបានប្រាំពីរថ្ងៃនៅក្រុង​ធើសា។ ឥឡូវនេះ​ទាហាន​បានបោះជំរំ នៅ​ជិត​ក្រុង​គីប‌ថោន ដែលជាក្រុងរបស់ពួក​ភីលីស្ទីន។ \v 16 នៅពេលដែលពួកទ័ពបានបោះជំរំនៅទីនេះពួកគេឮគេនិយាយថា៖ «លោកស៊ីមរីបានក្បត់ ហើយបានសម្លាប់ស្តេចហើយ»។ ដូច្នេះ ថ្ងៃនោះនៅក្នុងជំរំ អ៊ីស្រាអែលទាំងមូលបានប្រកាសឲ្យលោក​មេ‌ទ័ព​អូមរីធ្វើជាស្តេចលើស្រុកអ៊ីស្រាអែល។ \v 17 លោក​អូមរីក៏​ចេញ​ពី​ក្រុង​គីប‌ថោនជាមួយជនជាតិ​អ៊ីស្រា‌អែល​ ​មក​ឡោម‌ព័ទ្ធ​ក្រុង​ធើសា។