kimhorn_km_1ki_text_reg/15/20.txt

1 line
1.7 KiB
Plaintext

\v 20 ព្រះ‌បាទ​បេនហា‌ដាដ​ស្តាប់តាមព្រះ‌បាទ​អេសា ហើយបានបញ្ជូនមេទ័ពរបស់ខ្លួន ឲ្យវាយប្រហាក្រុងនានាក្នុងស្រុកអ៊ីស្រាអែល។ ពួក​គេ​វាយ​យក​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ ក្រុង​អេបិល-‌បេត-‌ម៉ាកា ព្រម​ទាំង​តំបន់​គីនេ‌រ៉ែត​ទាំង​មូល និងទឹកដី​ស្រុក​ណែប‌ថាលី។ \v 21 នៅពេលដែលព្រះបាទបាសាបានឮរឿងនេះស្តេចក៏ឈប់សាងសង់ក្រុងរ៉ាម៉ា ហើយត្រឡប់ទៅក្រុង​ធើសាវិញ​។ \v 22 បន្ទាប់មក ព្រះបាទអាសាបានធ្វើសេចក្តីប្រកាសនៅក្នុងស្រុកយូដាទាំងមូល។ គ្រប់គ្នាទាំងអស់បានដឹង។ ពួកគេបានយកថ្ម និងឈើចេញពីក្រុងរ៉ាម៉ា ដែលព្រះបាទបាសាបានសាងសង់ក្រុងនោះឡើង។ ស្តេច​អេសា​យក​ថ្ម និង​ឈើ​ទាំង​នោះ​ទៅ​សង់​ក្រុង​កេបា ក្នុង​ទឹក​ដី​បេន‌យ៉ាមីន និង​ក្រុង​មីសប៉ា។