kimhorn_km_1ki_text_reg/14/23.txt

1 line
858 B
Plaintext

\v 23 ពួកគេក៏បានសង់កន្លែងខ្ពស់ៗសម្រាប់ខ្លួនពួកគេ មានទាំង​​ស្តូប និង​បង្គោល​ព្រះ​អា‌សេ‌រ៉ា នៅ​តាម​​ភ្នំខ្ពស់ៗ និង​នៅ​ក្រោម​ដើម​ឈើពណ៌បៃតង។ \v 24 នៅលើទឹកដីអ៊ីស្រាអែលក៏មានអំពើពេស្យាចាបែបសាសនាដែរ។ ពួកគេបានប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមដូចជាតិសាសន៍នានាដែលព្រះអម្ចាស់បានបណ្តេញចេញពីមុខប្រជាជនអ៊ីស្រាអែលដែរ។