kimhorn_km_1ki_text_reg/14/21.txt

1 line
1.5 KiB
Plaintext

\v 21 ឥឡូវនេះ ព្រះបាទរេហូបោមជាបុត្ររបស់ព្រះបាទសាឡូម៉ូនបានសោយរាជ្យនៅស្រុកយូដា។ ព្រះបាទរេហូបោមមានព្រះជន្មសែសិបវស្សានៅពេលស្តេចឡើងសោយរាជ្យ ហើយស្តេចសោយរាជ្យបានដប់ប្រាំពីរឆ្នាំនៅក្រុងយេរូសាឡឹម ជាក្រុងដែលព្រះអម្ចាស់បានជ្រើសរើសចេញពីកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល ដើម្បីដាក់ព្រះនាមព្រះអង្គ។ មាតារបស់ស្តេចគឺនាង​ណា‌អា‌ម៉ា ជា​ជន‌ជាតិ​អាំម៉ូន។ \v 22 អ្នកក្រុងយូដាបានប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះនេត្រព្រះអម្ចាស់ ពួកគេបានធ្វើឲ្យព្រះអង្គប្រច័ណ្ឌជាមួយអំពើបាបដែលពួកគេបានប្រព្រឹត្ត លើសជាងអ្វីៗដែលដូនតារបស់ពួកគេបានប្រព្រឹត្តទៅទៀត។