kimhorn_km_1ki_text_reg/14/14.txt

1 line
1.8 KiB
Plaintext

\v 14 ព្រះអម្ចាស់នឹងលើកស្តេចមួយអង្គទៀតនៅក្នុងស្រុកអ៊ីស្រាអែលដែលនឹងបំផ្លាញគ្រួសាររបស់យេរ៉ូបោមនៅថ្ងៃនោះ។ ថ្ងៃនោះគឺឥឡូវនេះ។ \v 15 ព្រះ‌អម្ចាស់​នឹង​វាយ​ប្រហារជន‌ជាតិ​អ៊ីស្រា‌អែល ពេល​នោះ ពួក​គេ​ប្រៀប​ដូច​ជា​ដើម​ត្រែង​ដែល​ញ័រ​នៅ​ក្នុង​ទឹក ហើយព្រះអង្គនឹងដកអ៊ីស្រាអែលចេញពីទឹកដីដ៏ល្អ ដែលព្រះអង្គបានប្រទានដល់ដូនតារបស់ពួកគេ។ ព្រះអង្គ​នឹង​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​ទៅ​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ព្រោះ​ពួក​គេ​ធ្វើ​បង្គោល​ព្រះ​អា‌សេ‌រ៉ា ដែល​បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់ព្រះពិរោធ។ \v 16 ព្រះអង្គនឹងបោះបង់អ៊ីស្រាអែលចោល ដោយសារអំពើបាបរបស់ព្រះបាទយេរ៉ូបោម គឺអំពីេបាបដែលស្តេចបានប្រព្រឹត្ត និងតាមរយៈការដឹកនាំរបស់ស្តេច ដែលនាំឲ្យអ៊ីស្រាអែលប្រព្រឹត្តអំពើបាប»។​