kimhorn_km_1ki_text_reg/14/11.txt

1 line
1.5 KiB
Plaintext

\v 11 អស់អ្នកនៅក្នុងគ្រួសាររបស់អ្នក​ ដែលស្លាប់នៅទីក្រុងនឹងត្រូវឆ្កែស៊ី ហើយអស់អ្នកដែលស្លាប់នៅវាលស្រែនឹងត្រូវសត្វស្លាបចឹកស៊ី យើងជាព្រះអម្ចាស់ជាអ្នកនិយាយ»។ \v 12 ដូច្នេះ មហេសីស្តេចយេរ៉ូបោមអើយ ត្រឡប់ទៅផ្ទះរបស់អ្នកវិញចុះ នៅពេលដែលជើងរបស់នាងជាន់ក្រុងភ្លាម កូននាងអប៊ីយ៉ានឹងត្រូវស្លាប់។ \v 13 គ្រប់ជនជាតិអ៊ីស្រាអែលនឹងកាន់ទុក្ខសម្រាប់កូននោះ ហើយគេនឹងបញ្ចុះសពកូននោះ។ កូននោះជាមនុស្សតែម្នាក់គត់ពីគ្រួសាររបស់ព្រះបាទយេរ៉ូបោម ដែលត្រូវបានកប់ក្នុងផ្នូរ ព្រោះមានតែនៅក្នុងកូននោះប៉ុណ្ណោះពីចំណោមគ្រួសាររបស់យេរ៉ូបោម ដែលព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលរកឃើញការល្អខ្លះ។