1 line
1.6 KiB
Plaintext
1 line
1.6 KiB
Plaintext
\v 6 នៅពេលដែលលោកអហ៊ីយ៉ាបានឮសម្លេងជើងរបស់នាងនៅពេលដែលនាងចូលមកដល់ទ្វារ លោកនិយាយថា៖ «សូមអញ្ជើញចូល មហេសីរបស់ព្រះបាទយេរ៉ូបោមអើយ។ ហេតុអ្វីបានជានាងបន្លំខ្លួនធ្វើជាអ្នកផ្សេងដូច្នេះ? ខ្ញុំនឹងនាំដំណឹងអាក្រក់មកដល់នាង។ \v 7 សូមទៅប្រាប់ព្រះបាទយេរ៉ូបោមថាព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖ «យើងបានលើកអ្នកពីក្នុងចំណោមមនុស្ស ដើម្បីឲ្យអ្នកធ្វើជាអ្នកគ្រប់គ្រងលើប្រជារាស្រ្តអ៊ីស្រាអែលរបស់យើង។ \v 8 យើងបានហែករាជ្យពីគ្រួសាររបស់ស្តេចដាវីឌ ហើយបានប្រគល់ឲ្យអ្នក តែអ្នកមិនដូចស្តេចដាវីឌជាអ្នកបម្រើរបស់យើងទេ ស្តេចដាវីឌបានរក្សាបញ្ញត្តរបស់យើង និងដើរតាមយើងអស់ពីចិត្ត ទៅធ្វើអ្វីដែលត្រឹមត្រូវក្នុងភ្នែកយើង។ |