kimhorn_km_1ki_text_reg/13/08.txt

1 line
1.2 KiB
Plaintext

\v 8 អ្នកបម្រើរបស់ព្រះជាម្ចាស់ បានទូលទៅស្តេចថា៖ «ទោះបីជាព្រះអង្គប្រគល់ទ្រព្យរបស់ព្រះអង្គពាក់កណ្តាលមកទូលបង្គំ ក៏ទូលបង្គំមិនទៅជាមួយព្រះអង្គដែរ ទូលបង្គំមិនបរិភោគ ឬផឹកទឹកនៅកន្លែងនេះដាច់ខាត \v 9 ព្រោះព្រះអម្ចាស់បានបញ្ជាដោយព្រះបន្ទូលរបស់ព្រះអង្គថា៖ «អ្នកមិនត្រូវបរិភោគនំប័ុង ឬផឹកទឹក ហើយកុំឲ្យត្រឡប់មកតាមផ្លូវដដែលឡើយ»។ \v 10 ដូច្នេះ អ្នកបម្រើរបស់ព្រះអម្ចាស់ក៏ទៅតាមផ្លូវមួយផ្សេងទៀត ហើយមិនបានទៅផ្ទះរបស់លោកវិញទេ គឺតាមផ្លូវដែលលោកបានមកបេតអែលឡើយ។