kimhorn_km_1ki_text_reg/13/01.txt

1 line
2.0 KiB
Plaintext

\c 13 \v 1 មានអ្នកបម្រើរបស់ព្រះអម្ចាស់មកពីយូដានាំព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅបេតអែល។ ព្រះបាទយេរ៉ូបោមកំពុងគង់នៅក្បែរអាសនា ដើម្បីដុតគ្រឿងក្រអូប។ \v 2 លោកបានប្រកាសប្រឆាំងនឹងសាសនាដោយព្រះបន្ទូលរបស់ព្រះអម្ចាស់ថា៖ «អាសនាអើយ អាសនាអើយ! នេះជាអ្វីដែលព្រះអម្ចាស់បានមានបន្ទូល៖ «មើលកូនប្រុសមួយនាមថាស្តេចយ៉ូសៀសនឹងកើតក្នុងគ្រួសាររបស់ស្តេចដាវីឌ នៅលើអាសនានេះយើងនឹង​យកពួកបូជាចារ្យនៅតាមទីខ្ពស់ៗមកថ្វាយយញ្ញបូជា គឺ​ពួក​បូជា‌ចារ្យ​ដែល​ធ្លាប់​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនានេះ។ គេ​ក៏​យក​ឆ្អឹង​របស់​មនុស្ស​មក​ដុត​នៅ​លើ​អាសនានេះ​ដែរ»។ \v 3 បន្ទាប់មក អ្នកបម្រើរបស់ព្រះអម្ចាស់បានឲ្យទីសម្គាល់មួយនៅថ្ងៃនោះដែរ ថា៖ «នេះជាទីសម្គាល់ដែលព្រះអម្ចាស់មានបន្ទូល៖ «មើល៍! អាសនានេះនឹងខ្ទេចខ្ទីអស់ ហើយផះនៅលើអាសនានេះនឹងត្រូវខ្ចាត់ខ្ចាយអស់ដែរ»។