kimhorn_km_1ki_text_reg/12/10.txt

1 line
1.4 KiB
Plaintext

\v 10 ប្រុសៗដែលបានធំធាត់ឡើងជាមួយព្រះ‌បាទ​រេហូ‌បោមបានទូលទៅស្តេចថា៖ «សូមព្រះករុណាមានរាជឱង្ការទៅប្រជាជនទាំងនេះដែលបានប្រាប់ព្រះករុណាថា ព្រះបាទសាឡូម៉ូនជាបិតារបស់ព្រះករុណាបានដាក់បន្ទុកធ្ងន់លើពួកគេ ប៉ុន្តែ សូមព្រះករុណាសម្រាលបន្ទុកនេះ។ ព្រះករុណាគួរទូលទៅពួកគេថា៖ «កូនដៃរបស់យើងក្រាស់ជាងចង្កេះរបស់បិតាយើង។ \v 11 ដូច្នេះឥឡូវនេះ ទោះបីជាបិតារបស់យើងបានដាក់បន្ទុកធ្ងន់លើអ្នករាល់គ្នា នោះយើងនឹងបន្ថែមបន្ទុកលើអ្នករាល់គ្នាថែមទៀត។ បិតារបស់យើងបានពិន័យអ្នករាល់គ្នាជាមួយនឹងរំពាត់ ប៉ុន្តែ យើងនឹងពិន័យអ្នករាល់គ្នាជាមួយនឹងខ្យាដំរី»។