kimhorn_km_1ki_text_reg/11/34.txt

1 line
1.3 KiB
Plaintext

\v 34 ទោះជាយ៉ាងណាក៏ដោយ យើងមិនដករាជ្យទាំងមូលចេញពីដៃរបសសាឡូម៉ូនឡើយ។ ផ្ទុយទៅវិញ យើងនឹងឲ្យសាឡូម៉ូនគ្រងរាជ្យអស់មួយជីវិត ដោយសារយល់ដល់ព្រះបាទដាវីឌជាអ្នកបម្រើដែលយើងបានជ្រើសរើស ជាអ្នកដែលរក្សាបញ្ញាត្ត និងច្បាប់របស់យើង។ \v 35 ប៉ុន្តែ យើងនឹងដករាជ្យពីបុត្ររបស់ព្រះបាទសាឡូម៉ូន ហើយយើងនឹងប្រគល់ឲ្យអ្នក ដប់កុលសម្ព័ន្ធ។ \v 36 យើងនឹងឲ្យកុលសម្ព័ន្ធមួយដល់បុត្ររបស់ព្រះបាទសាឡូម៉ូន ដូច្នេះ ព្រះបាទដាវីឌជាអ្នកបម្រើរបស់យើងនឹងនៅមានចង្កៀងចំពោះយើងនៅក្រុងយេរូសាឡឹម ជាក្រុងដែលយើងបានជ្រើសរើស ដើម្បីដាក់នាមរបស់យើង។