kimhorn_km_1ki_text_reg/11/11.txt

1 line
1.4 KiB
Plaintext

\v 11 ដូច្នេះហើយ បានជាព្រះអម្ចាស់មានបន្ទូលមកកាន់សាឡូម៉ូនថា៖ «ដោយសារអ្នកធ្វើការទាំងនេះ ហើយមិនបានរក្សាសម្ពន្ធមេត្រី និងច្បាប់របស់យើង ដែលយើងបានបង្គាប់ដល់អ្នក យើងនឹងហែករាជ្យរបស់អ្នក និងឲ្យដល់អ្នកបម្រើរបស់អ្នក។ \v 12 ទោះជាយ៉ាងណាក៏ដោយ ដោយយល់ដល់ព្រះបាទដាវីឌជាបិតារបស់អ្នក យើងនឹងមិនធ្វើការនេះកើតឡើងក្នុងថ្ងៃអាយុរបស់អ្នកទេ ប៉ុន្តែ យើងនឹងហែកនៅក្នុងដៃបុត្ររបស់អ្នក។ \v 13 យើងនឹងមិនហែកអាណាចក្រទាំងអស់ឡើយ យើងនឹងឲ្យកុលសម្ព័ន្ធមួយទៅកូនរបស់អ្នក ដោយយល់ដល់ព្រះបាទដាវីឌជាអ្នកបម្រើរបស់យើង និងយល់ដល់ក្រុងយេរូសាឡឹម ដែលយើងបានជ្រើសរើស។