kimhorn_km_1ki_text_reg/10/18.txt

1 line
834 B
Plaintext

\v 18 បន្ទាប់មក ស្តេចបានធ្វើបល្ល័ង្កមួយយ៉ាងធំពីភ្លុក និងស្រោបដោយមាសសុទ្ធ។ \v 19 មានជណ្តើរប្រាំមួយកាំឡើងទៅលើបល្ល័ង្ក ហើយនៅខាងក្រោយបល្ល័ង្កនោះមានរាងមូល។ មានកំណល់ដៃនៅសងខាង ហើយមានតោពីរនៅខាងមុខកំណល់ដៃនោះ។ \v 20 មានតោដប់ពីរនៅលើជណ្តើរ មានម្ខាងប្រាំមួយ។ គ្មានបល្ល័ង្កណាមួយក្នុងនគរផ្សេងដូចបល្ល័ង្កនេះឡើយ។​