kimhorn_km_1ki_text_reg/10/06.txt

1 line
1.1 KiB
Plaintext

\v 6 ព្រះនាងទូលទៅស្តេចថា៖ «អ្វីដែលខ្ញុំម្ចាស់បានឮពីពាក្យសំដី និងពីប្រាជ្ញារបស់ព្រះអង្គនៅក្នុងទឹកដីរបស់ខ្ញុំម្ចាស់ជាការពិតមែន។ \v 7 ខ្ញុំម្ចាស់មិនជឿលើអ្វីដែលខ្ញុំម្ចាស់បានឮទេ រហូតដល់ខ្ញុំម្ចាស់បានមកដល់ទីនេះ ហើយឥឡូវនេះ ភ្នែករបស់ខ្ញុំម្ចាស់បានឃើញហើយ។ អ្វីដែលគេបាននិយាយពីប្រាជ្ញា និងទ្រព្យសម្បត្តិរបស់ព្រះអង្គមិនដល់ពាក់កណ្តាលផង! ព្រះអង្គពិតជាល្បីដូចដែលខ្ញុំម្ចាស់បានឮពីព្រះអង្គមែន។