kimhorn_km_1ki_text_reg/08/51.txt

1 line
1.5 KiB
Plaintext

\v 51 ពួកគេជារាស្រ្តរបស់ព្រះអង្គ ដែលព្រះអង្គជ្រើសរើស ជាអ្នកដែលព្រះអង្គសង្គ្រោះចេញពីអេស៊ីបដូចជាចេញពីឡរំលាយដែកដែរ។ \v 52 ទូលបង្គំសូមអធិស្ឋានឲ្យព្រះនេត្ររបស់ព្រះអង្គបានបើក មើលឃើញការទូលសូមរបស់អ្នកបម្រើរបស់ព្រះអង្គ និងសំណូមពររបស់ប្រជារាស្ត្រអ៊ីស្រាអែលរបស់ព្រះអង្គ សូមស្តាប់ពួកគេនៅពេលដែលពួកគេស្រែករកព្រះអង្គ។ \v 53 ដោយសារតែព្រះអង្គញែកពួកគេចេញពីជាតិសាសន៍នានានៅលើផែនដី ដើម្បីធ្វើជារាស្រ្តរបស់ព្រះអង្គ និងទទួលព្រះបន្ទូលសន្យារបស់ព្រះអង្គ ដូចដែលព្រះអង្គបានពន្យល់តាមរយៈលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គ នៅពេលដែលព្រះអង្គនាំដូនតារបស់យើងចេញពីអេស៊ីបមក ព្រះអម្ចាស់អើយ។