kimhorn_km_1ki_text_reg/08/29.txt

1 line
1.1 KiB
Plaintext

\v 29 សូមព្រះអង្គបើកព្រះនេត្រទតមើលព្រះវិហារនេះទាំងយប់ទាំងថ្ងៃ គឺជាកន្លែងដែលព្រះអង្គមានបន្ទូលថា៖ «នាម និងវត្តមានរបស់យើងនឹងនៅទីនេះ ដើម្បីស្តាប់សេចក្តីអធិស្ឋាន ដែលអ្នកបម្រើរបស់ព្រះអង្គអធិស្ឋាននៅកន្លែងនេះ។ \v 30 ដូច្នេះ សូមស្តាប់សំណើរបស់អ្នកបម្រើរបស់ព្រះអង្គ និងរបស់ប្រជាជនអ៊ីស្រាអែលរបស់ព្រះអង្គ នៅពេលដែលយើងអធិស្ឋាននៅកន្លែងនេះផង។ ពិតមែនហើយ សូមស្តាប់ពីកន្លែងដែលព្រះអង្គគង់នៅ ពីស្ថានសួគ៌ និងអត់ទោសឲ្យយើងខ្ញុំផង។