kimhorn_km_1ki_text_reg/08/22.txt

1 line
1.5 KiB
Plaintext

\v 22 ព្រះបាទសាឡូម៉ូនបានឈរនៅមុខអាសនារបស់ព្រះអម្ចាស់ នៅមុខប្រជាជនអ៊ីស្រាអែលទាំងអស់ ហើយបានលើកដៃឡើងទៅស្ថានសួគ៌។ \v 23 ស្តេចទូលថា៖ «ព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែល គ្មានព្រះឯណាដូចព្រះអង្គឡើយ ទោះបីជានៅស្ថានសួគ៌ ឬនៅផែនដីក្តី ព្រះអង្គបានរក្សាសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះត្រង់ជាមួយអ្នកបម្រើរបស់ព្រះអង្គ គឺដល់អស់អ្នកដែលដើរនៅមុខព្រះអង្គដោយអស់ពីចិត្តរបស់ពួកគេ \v 24 ព្រះអង្គបានរក្សាសម្ពន្ធមេត្រីនេះជាមួយដាវីឌជាបិតាទូលបង្គំជាមួយអ្វីដែលព្រះអង្គបានសន្យា។ មែនហើយព្រះអង្គបានមានបន្ទូលដោយផ្ទាល់ ហើយបានសម្រេចដោយព្រះហស្តរបស់ព្រះអង្គ ដូចនៅថ្ងៃនេះស្រាប់។