kimhorn_km_1ki_text_reg/08/14.txt

1 line
1.6 KiB
Plaintext

\v 14 បន្ទាប់មក ស្តេចបានត្រឡប់មកឲ្យពរដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ នៅពេលដែលពួកគេកំពុងឈរ។ \v 15 ស្តេចមានរាជឱង្ការថា៖ «សូមឲ្យព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែល បានទទួលសិរីល្អ ដែលទ្រង់បានមានបន្ទូលទៅកាន់បិតារបស់ទូលបង្គំ ហើយបានឲ្យការនេះបានសម្រេចរូបរាងឡើងដោយសារព្រះហស្តរបស់ព្រះអង្គផ្ទាល់ ដោយមានបន្ទូលថា៖ \v 16 «ចាប់ពីថ្ងៃដែលយើងបាននាំប្រជាជនអ៊ីស្រាអែលចេញពីស្រុកអេស៊ីប យើងមិនបានជ្រេីសរើសក្រុងចេញពីកុលសម្ព័ន្ធណាមួយរបស់អ៊ីស្រាអែលក្នុងការសង់ដំណាក់របស់យើង ដើម្បីឲ្យព្រះនាមរបស់យើងនៅទីនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយយើងបានជ្រើសរើសដាវីឌ ដើម្បីគ្រប់គ្រងលើប្រជាជនអ៊ីស្រាអែលរបស់យើង»។