kimhorn_km_1ki_text_reg/08/06.txt

1 line
1.2 KiB
Plaintext

\v 6 ពួកបូជាចារ្យបាននាំយកហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់មកដាក់នៅកន្លែងរបស់វា នៅក្នុងបន្ទប់ខាងក្នុងនៃព្រះដំណាក់ គឺកន្លែងបរិសុទ្ធបំផុត នៅក្រោមស្លាបចេរ៉ូប៊ីម។ \v 7 ចេរ៉ូប៊ីមបានត្រដាងស្លាបរបស់ពួកគេដល់កន្លែងដាក់ហឹប ហើយពួកគេបានគ្របហឹប និងដងសែងហឹបនៅពេលដែលពួកគេសែងមក។ \v 8 ដងវែងណាស់ ចុងរបស់វាហាក់បីដូចជាចាប់តាំងពីទីបរិសុទ្ធមក គឺចាប់ពីបន្ទប់នៅមុខទីបរិសុទ្ធបំផុត ប៉ុន្តែ គេមិនអាចមើលពីក្រៅមកឃើញឡើយ។ ហឹបនៅកន្លែងនោះចាប់ពីពេលនោះមកដល់សព្វថ្ងៃ។