kimhorn_km_1ki_text_reg/06/23.txt

1 line
1.2 KiB
Plaintext

\v 23 ព្រះបាទសាឡូម៉ូនបាន​ឲ្យ​គេ​ឆ្លាក់​រូប​ចេរូ‌ប៊ីន​ពីរ​ធ្វើ​អំពី​ឈើ​អូលីវ ចេរូ‌ប៊ីននីមួយៗមានកម្ពស់ដប់ហត្ថ សម្រាប់ដាក់នៅបន្ទប់ខាងក្នុង។ \v 24 ស្លាបមួយនៃចេរូប៊ីន​ទីមួយមានប្រវែងប្រាំហត្ថ ហើយស្លាបមួយទៀតក៏មានប្រវែងប្រាំហត្ថដែរ។ ដូច្នេះ ពីចុងស្លាបម្ខាងទៅចុងស្លាបម្ខាងមានប្រវែងដប់ហត្ថ។ \v 25 ចេរូប៊ីនមួយទៀតក៏មានប្រវែងស្លាបដប់ហត្ថដែរ។ ចេរូប៊ីនទាំងពីរមានប្រវែង និងរូបរាងដូចគ្នា។ \v 26 កម្ពស់របស់ចេរូប៊ីនទីមួយគឺដប់ហត្ថ ហើយចេរូប៊ីនមួយទៀតក៏មានកម្ពស់ដូចគ្នា។