kimhorn_km_1ki_text_reg/06/16.txt

1 line
1.1 KiB
Plaintext

\v 16 ស្តេចក៏បានសង់ផ្នែកខាងក្រោយព្រះវិហារមានប្រវែងម្ភៃហត្ថជាមួយក្តារឈើតាត្រៅចាប់ពីក្រោមរហូតដល់ពិដាន។ ស្តេចបានសង់បន្ទប់នេះជាបន្ទប់ខាងក្នុង ដែលជាទីសក្ការៈបំផុត។ \v 17 បន្ទប់ធំជាងគេ ដែលជាទីសក្ការៈ គឺនៅខាងមុខទីសក្ការៈបំផុតមានប្រវែងសែសិបហត្ថ។ \v 18 មានឈើតាត្រៅពាសនៅខាងក្នុងព្រះវិហារ ដែលឆ្លាក់​ជា​ក្បាច់​រចនា​រូប​ផ្កា​ក្រពុំ និង​រូប​ផ្កា​រីក។ គ្រប់ទាំងអស់មានពាសឈើតាត្រៅនៅខាងក្នុង។ នៅផ្នែកខាងក្នុងមិនអាចមើលឃើញថ្មឡើយ។