kimhorn_km_1ki_text_reg/04/26.txt

1 line
1.2 KiB
Plaintext

\v 26 ព្រះ‌បាទ​សាឡូម៉ូន​មាន​សេះ​បួន​ម៉ឺន​ក្បាល សម្រាប់​រទេះ​ចម្បាំងរបស់ទ្រង់ និង​ពល​ទ័ព​សេះ​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​។ \v 27 អ្នកគ្រប់គ្រងទាំងអស់​ផ្គត់‌ផ្គង់​ស្បៀង​អាហារ សម្រាប់​ព្រះ‌បាទ​សាឡូម៉ូន និង​អស់​អ្នក​ដែល​បរិភោគ​រួម​តុ​ជា​មួយ​ស្តេច គឺម្នាក់មួយខែ។ ពួកគេមិនឲ្យ​ខ្វះ​ខាត​អ្វី​ឡើយ។ \v 28 ពួកគេក៏យក​​ស្រូវ និង​ចំបើង​សម្រាប់​សេះ ព្រម​ទាំង​សត្វ​ផ្សេងៗ​ទៀត​ដែល​ជា​ជំនិះ នៅ​តាម​កន្លែងត្រឹមត្រូវ ម្នាក់ៗនាំយកអ្វីៗដែលគេអាចយកមកបាន។