kimhorn_km_1ki_text_reg/04/11.txt

1 line
1.9 KiB
Plaintext

\v 11 លោក​បេន-‌អប៊ី‌ណា‌ដាប់ នៅ​ស្រុក​ដោរ​ទាំង​មូល (លោក​បាន​យកព្រះ‌នាង​ថាផាត ជា​បុត្រី​ព្រះ‌បាទ​សាឡូម៉ូនធ្វើជាប្រពន្ធ) \v 12 លោក​បាណា ជា​កូនប្រុសលោក​អហ៊ី‌លូដ នៅ​តំបន់​តាណាក់ និង​មេគី‌ដោ ព្រម​ទាំង​តំបន់​បេត‌សៀន​ទាំង​មូល ដែលនៅខាងក្រោយតំបន់សារ‌ថាន ដែល​ស្ថិត​នៅ​ខាង​ក្រោម​យេស‌រាល ​ពី​បេតសៀន​រហូត​ដល់​អេបិល-‌មហូ‌ឡា និង​រហូត​ទៅ​ដល់​ខាង​នាយ​យ៉ុក‌មាម \v 13 លោក​បេន-‌កេប៊ើរ​នៅ​រ៉ាម៉ូត ​កាឡាដ (លោក​គ្រប់‌គ្រង​ភូមិ​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ាអ៊ារ ជា​កូន​របស់​លោក​ម៉ាណា‌សេ គឺ​ស្រុក​កាឡាដ និង​តំបន់​អើកុប ក្នុង​ស្រុក​បាសានក៏ជាកម្មសិទ្ធិរបស់លោកដែរ មាន​ក្រុង​ធំៗ​ចំនួន​ហុក‌សិប ជា​ទីក្រុង​មាន​កំពែង​ និង​មានគ្រោងទ្វារ​ធ្វើ​ពី​លង្ហិន។ \v 14 លោក​អហ៊ី‌ណា‌ដាប់ ជា​កូន​របស់​លោក​អ៊ីដោ នៅតំបន់​ម៉ាហា‌ណែម។