kimhorn_km_1ki_text_reg/03/26.txt

1 line
1.6 KiB
Plaintext

\v 26 បន្ទាប់មក ស្រ្តីដែលមានកូននៅរស់បានទូលទៅស្តេច ដោយសារនាងមានចិត្តពេញទៅដោយក្តីមេត្តាសម្រាប់កូនរបស់នាង ហើយនាងទូលថា៖ «បពិតព្រះករុណា ចូរឲ្យកូនដែលនៅរស់ទៅនាងចុះ ហើយកុំសម្លាប់កូននេះឡើយ»។ ប៉ុន្តែ ស្ត្រីម្នាក់ទៀតទូលថា៖ «កូននេះមិនគួរជារបស់នាង ឬរបស់ខ្ញុំឡើយ។ យើងត្រូវចែកគ្នា»។ \v 27 បន្ទាប់មក ស្តេចឆ្លើយ និងមានរាជឱង្ការថា៖​ «ចូរឲ្យកូនដែលនៅរស់ដល់ស្ត្រីទីមួយទៅ ហើយកុំសម្លាប់កូននេះឡើយ។ នាងគឺជាម្តាយរបស់កូននេះ»។ \v 28 នៅពេលដែលប្រជាជនអ៊ីស្រាអែលបានឮពីការវិនិច្ឆ័យដែលស្តេចបានធ្វើ ពួកគេកោតខ្លាចស្តេច ដោយសារតែពួកគេបានឃើញពីប្រាជ្ញារបស់ព្រះជាម្ចាស់នៅក្នុងស្តេចចំពោះការវិនិច្ឆ័យនេះ។