kimhorn_km_1ki_text_reg/03/18.txt

1 line
1.1 KiB
Plaintext

\v 18 បីថ្ងៃក្រោយពីខ្ញុំម្ចាស់បានសម្រាលកូន នាងក៏បានសម្រាលកូនដែរ។ យើងរស់នៅជាមួយគ្នា។ ក្រៅពីយើងគ្មាននរណាម្នាក់ផ្សេងទៀតនៅក្នុងផ្ទះទេ មានតែយើងពីរនាក់ប៉ុណ្ណោះ។ \v 19 បន្ទាប់មក កូនរបស់ស្ត្រីនេះបានស្លាប់នៅពេលយប់ ដោយសារនាងកិនលើកូននោះ។ \v 20 ដូច្នេះ នាងក៏ក្រោកឡើងនៅពេលយប់ ហើយបានយកកូនពីក្បែរខ្ញុំម្ចាស់ទៅ នៅពេលដែលខ្ញុំម្ចាស់ដេកលក់ ហើយដាក់កូននោះនៅក្បែរទ្រូងនាង ហើយបានដាក់កូនដែលបានស្លាប់របស់នាងនៅក្បែរទ្រូងខ្ញុំម្ចាស់វិញ។