kimhorn_km_1ki_text_reg/03/01.txt

1 line
1.5 KiB
Plaintext

\c 3 \v 1 ព្រះបាទសាឡូម៉ូនបានចងសម្ពន្ពមិត្តដោយរៀបការជាមួយកូនស្រីស្តេចផារោនជាស្តេចស្រុកអេស៊ីប។ ទ្រង់បាននាំកូនស្រីរបស់ស្តេចផារោនមកនៅក្នុងក្រុងរបស់ស្តេចដាវីឌរហូតដល់ទ្រង់បានសាងសង់ដំណាក់របស់ព្រះអង្គ ព្រះវិហារបស់ព្រះអម្ចាស់ និងជញ្ជាំងក្រុងយេរូសាឡឹមរួចរាល់។ \v 2 ប្រជាជនបានថ្វាយតង្វាយនៅទីខ្ពស់ៗ ដោយសារដំណាក់របស់ព្រះអម្ចាស់មិនទាន់សង់រួចរាល់សម្រាប់ព្រះនាមរបស់ព្រះអម្ចាស់នៅឡើយ។ \v 3 ព្រះបាទសាឡូម៉ូនបានបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះព្រះអម្ចាស់ដោយដើរតាមដំបូន្មានរបស់ស្តេចដាវីឌជាបិតា លើកលែងតែការថ្វាយតង្វាយដុត និងគ្រឿងក្រអូបនៅទីខ្ពស់ៗប៉ុណ្ណោះ។