kimhorn_km_1ki_text_reg/02/26.txt

1 line
1.1 KiB
Plaintext

\v 26 បន្ទាប់មក ស្តេចទូលទៅ​លោក​បូជា‌ចារ្យ​អបៀ‌ថើរ​ថា៖ «ទៅ​អាណា‌ថោត​ ជាចម្ការរបស់អ្នកវិញទៅ។​ អ្នកគួរតែស្លាប់ ប៉ុន្តែ យើងមិនសម្លាប់អ្នកនៅពេលនេះទេ ព្រោះអ្នកបានសែងហឹបរបស់ព្រះអម្ចាស់ជាព្រះនៅមុខដាវីឌជាបិតាយើង និងបានរងទុក្ខលំបាកគ្រប់យ៉ាងជាមួយបិតាយើង»។ \v 27 ដូច្នេះ ព្រះបាទសាឡូម៉ូនបានដកដំណែងជាបូជាចារ្យពីលោកអបៀ‌ថើរ​ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានមានបន្ទូលទាក់ទងនឹងគ្រួសាររបស់លោកអេលីនៅស៊ីឡូ។