kimhorn_km_1ki_text_reg/02/13.txt

1 line
1.5 KiB
Plaintext

\v 13 បន្ទាប់មក សម្តេចអដូ‌នី‌យ៉ា ជា​បុត្ររបស់ព្រះ​នាង​ហាគីត បានចូលមកគាល់នាង​បាត‌សេ‌បា ជា​មាតា​របស់​ព្រះ‌បាទ​សាឡូម៉ូន។ ព្រះនាងនិយាយថា៖ «តើអ្នកមកដោយសន្តិភាពឬ»? សម្តេចបានទូលថា៖ «ទូលបង្គំមកដោយសន្តិភាពទេ»។ \v 14 បន្ទាប់មក សម្តេចបានទូលថា៖ «ទូលបង្គំមានរឿងមួយចង់ទូលដល់ព្រះនាង»។ ព្រះនាងបាតសេបាក៏មានប្រាប់ថា៖ «ចូរនិយាយមកចុះ»។ \v 15 សម្តេចអដូនីយ៉ាក៏បានទូលថា៖​ «ព្រះនាងជ្រាបហើយថា រាជាណាចក្រនេះធ្លាប់ជារបស់ទូលបង្គំ ហើយជនជាតិអ៊ីស្រាអែលទាំងអស់រំពឹងថាខ្ញុំនឹងក្លាយជាស្តេច។ ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរ អំណាចបានប្រគល់ដល់ព្រះរាមរបស់ទូលបង្គំ ដោយសារការនេះមកពីព្រះអម្ចាស់។