kimhorn_km_1ki_text_reg/01/38.txt

1 line
1.5 KiB
Plaintext

\v 38 ដូច្នេះ លោកបូជាចារ្យសាដុក ព្យាការី​ណាថាន និង​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីមចេញទៅ ហើយឲ្យស្តេចសាឡូម៉ូនគង់លើលារបស់ស្តេចដាវីឌ ពួកគេបាននាំសម្តេចទៅប្រភពទឹកគីហុន។ \v 39 លោកបូជាចារ្យសាដុកបានយកស្នែងដែលមានពេញដោយប្រេងចេញពីជំរំ ហើយចាក់ប្រេងអភិសេកលេីស្តេចសាឡូម៉ូន។ \v 40 បន្ទាប់មក គេក៏បានផ្លុំត្រែ ហើយមនុស្សទាំងអស់ស្រែកឡើងថា៖ «សូមស្តេចមានព្រះជន្មយឺនយូ»! បន្ទាប់មក មនុស្សជាច្រើនដើរតាមក្រោយស្តេច ហើយមានអ្នកផ្លុំខ្លុយ ហើយពួកគេមានអំណរដ៏ពោរពេញ ធ្វើឲ្យផែនដីញាប់ញ័រដោយសារសម្លេងរបស់ពួកគេ។