kimhorn_km_1ki_text_reg/01/32.txt

1 line
1.3 KiB
Plaintext

\v 32 ព្រះបាទដាវីឌមានរាជឱង្ការថា៖​ «សូមហៅលោកបូជាចារ្យសាដុក លោកព្យាការីណាថាន និងលោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដាមកជួបយើង»។ ដូច្នេះពួកគេក៏មកគាល់ស្តេច។ \v 33 ស្តេចមានបន្ទូលទៅពួកគេថា៖ «សូមប្រមូលអ្នកបម្រើរបស់ចៅហ្វាយអ្នកទៅជាមួយអ្នករាល់គ្នា ហើយឲ្យសាឡូម៉ូនជិះលើលារបស់យើង ហើយដង្ហែទៅ​ប្រភព​ទឹក​គីហុន។ \v 34 សូមឲ្យលោកបូជាចារ្យសាដុក លោកព្យាការីណាថានចាក់ប្រេងតាំងតែសាឡូម៉ូនជាស្តេចលើសាសន៍អ៊ីស្រាអែល ហើយផ្លុំត្រែ និងប្រកាសថា៖ ​«សូមឲ្យស្តេចសាឡូម៉ូនមានព្រះជន្មយឺនយូរ»!