\v 17 ដូច្នេះមហេសីរបស់ព្រះបាទយេរ៉ូបោមបានចេញទៅ ហើយបានមកដល់ក្រុង​ធើសា។ នៅពេលដែលនាងបានមកដល់មាត់ទ្វារក្រុង កូនរបស់នាងក៏បានស្លាប់។ \v 18 ប្រជាជនអ៊ីស្រាអែលទាំងអស់បានកប់កូននោះ និងកាន់ទុក្ខកូននោះ ស្របតាមអ្វីដែលព្រះអម្ចាស់មានបន្ទូលតាមរយៈលោកហោរាអហ៊ីយ៉ាជាអ្នកបម្រើរបស់ព្រះអង្គ។