\v 34 ទោះជាយ៉ាងណាក៏ដោយ យើងមិនដករាជ្យទាំងមូលចេញពីដៃរបសសាឡូម៉ូនឡើយ។ ផ្ទុយទៅវិញ យើងនឹងឲ្យសាឡូម៉ូនគ្រងរាជ្យអស់មួយជីវិត ដោយសារយល់ដល់ដាវីឌជាអ្នកបម្រើដែលយើងបានជ្រើសរើស ជាអ្នកដែលរក្សាបញ្ញាត្ត និងច្បាប់របស់យើង។ \v 35 ប៉ុន្តែយើងនឹងដករាជ្យពីបុត្ររបស់សាឡូម៉ូន ហើយយើងនឹងប្រគល់ឲ្យអ្នក ដប់កុលសម្ព័ន្ធ។ \v 36 យើងនឹងឲ្យកុលសម្ព័ន្ធមួយដល់បុត្ររបស់សាឡូម៉ូន ដូច្នេះដាវីឌជាអ្នកបម្រើរបស់យើងនឹងនៅមានចង្កៀងចំពោះយើងនៅក្រុងយេរូសាឡឹម ជាក្រុងដែលយើងបានជ្រើសរើសដើម្បីដាក់នាមរបស់យើង។