\c 11 \v 1 ព្រះបាទសាឡូម៉ូនបានស្រឡាញ់នារីបរទេសជាច្រើននាក់៖ មានបុត្រីរបស់ស្តេចផារោន ស្ត្រីសាសន៍​ម៉ូអាប់ សាសន៍​អាំម៉ូន សាសន៍​អេដុម សាសន៍​ស៊ីដូន និង​សាសន៍​ហេត \v 2 ជាជាតិសាសន៍ដែលព្រះអម្ចាស់បានមានបន្ទូលហាមជនជាតិអ៊ីស្រាអែលថា៖ «កុំឲ្យរៀបការជាមួយពួកគេ ហើយកុំឲ្យពួកគេរៀបការជាមួយកូនស្រីៗរបស់អ្នករាល់គ្នា ដោយសារពួកគេនឹងទាក់ទាញចិត្តអ្នករាល់គ្នាទៅព្រះរបស់ពួកគេ»។ ប៉ុន្តែព្រះបាទសាឡូម៉ូនស្រឡាញ់ស្ត្រីទាំងនេះ។