\v 5 បុត្រ​ក៏បានដឹង​នូវ​អំពើ​ដែល​​យ៉ូអាប់ ជា​កូន​របស់​​សេរូយ៉ា បាន​ប្រព្រឹត្ត​ចំពោះ​បិតា និងអ្វីដែលគាត់បានប្រព្រឹត្តចំពោះមេទ័ពពីរនាក់របស់អ៊ីស្រាអែលដែរ គឺចំពោះលោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ និង​លោក​អម៉ា‌សា ជា​កូន​របស់​លោក​យេធើរ គឺគាត់បានសំលាប់អ្នកទាំងពីរ។ គាត់បានបង្ហូរឈាមនៃសង្គ្រាមនៅពេលមានសន្តិភាព ហើយបានដាក់ឈាមនៃសង្គ្រាមនៅលើខ្សែក្រវាត់ជំុវិញចង្គេះរបស់គាត់ នឹងដាក់លើស្បែកជើង ដែលនៅនឹងជើងគាត់។ \v 6 សូមប្រព្រឹត្តជាមួយយ៉ូអាប់ដោយប្រាជ្ញាដែលបុត្របានរៀន តែកុំបណ្តោយឲ្យគាត់ចូលទៅក្នុងផ្នូរដោយសុខសាន្តឡើយ។