kimhorn_km_1ki_text_reg/18/27.txt

1 line
1.4 KiB
Plaintext
Raw Normal View History

\v 27 នៅថ្ងៃត្រង់លោកអេលីយ៉ាបានចំអកដាក់ពួកគេ ហើយនិយាយថា៖ «សូមស្រែកឲ្យឮៗទៅ! គាត់ជាព្រះ! ប្រហែលជាទ្រង់កំពុងគិត ឬកំពុងរំដោះខ្លួន ឬទ្រង់កំពុងតែធ្វើដំណើរ ឬប្រហែលជាទ្រង់កំពុងតែដេកលក់ ហើយកំពុងក្រោកឡើង»។ \v 28 ដូច្នេះពួកគេស្រែកកាន់តែឮឡើងៗ ហើយពួកគេបានកាត់សាច់ខ្លួនឯងជាមួយដាវ និងលំពែង ដូចដែលពួកគេធ្លាប់ធ្វើ រហូតដល់ឈាមប្រលាក់ខ្លួនជោគ។ \v 29 កន្លងអស់កន្លះថ្ងៃហើយ ពួកគេនៅតែទាយរហូតដល់ម៉ោងថ្វាយយញ្ញបូជាពេលល្ងាច ប៉ុន្តែនៅតែគ្មានសំលេង ឬនរណាម្នាក់ឆ្លើយតបឡើយ គ្មាននរណាម្នាក់ចាប់អារម្មណ៍នឹងការប្រកូកប្រកាសរបស់ពួកគេឡើយ។