2020-01-18 14:50:20 +00:00
|
|
|
\v 51 ព្រះបាទអហាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទអហាប់ចាប់ផ្តើមគ្រងរាជលើស្រុកអ៊ីស្រាអែលនៅស្រុកសាម៉ារីនៅក្នុងឆ្នាំទីដប់ប្រាំពីរនៃរាជ្យរបស់ព្រះបាទយ៉ូសាផាតជាស្តេចស្រុកយូដា ហើយស្តេចសោយរាជ្យបានពីរឆ្នាំលើស្រុកអ៊ីស្រាអែល។ \v 52 ស្តេចបានប្រព្រឹត្តអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ហើយបានដើរតាមមាគា៌របស់បិតា និងមាតាទ្រង់ និងដើរតាមមាគា៌របស់ព្រះបាទយេរ៉ូបោមជាកូននេបាត ដែលនាំឲ្យអ៊ីស្រាអែលប្រព្រឹត្តអំពើបាប។ \v 53 ស្តេចបានបម្រើព្រះបាល និងថ្វាយបង្គំព្រះនោះ ធ្វើឲ្យព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលព្រះពិរោធ ដូចដែលបិតារបស់ស្តេចបានធ្វើដែរ។
|