kimhorn_km_1ki_text_reg/18/22.txt

1 line
1.5 KiB
Plaintext
Raw Normal View History

\v 22 បន្ទាប់មកលោកអេលីយ៉ាបាននិយាយទៅប្រជាជនថា៖ «ខ្ញុំ គឺខ្ញុំតែម្នាក់ឯង​ ដែលជាព្យាការីរបស់ព្រះអម្ចាស់ ប៉ុន្តែព្យាការីរបស់ព្រះបាលមាន ៤៥០នាក់។ \v 23 ដូច្នេះចូរយកគោបាពីរមក។ សូមឲ្យពួកគេជ្រើសរើសយកគោបាមួយសម្រាប់ខ្លួនពួកគេ ហើយចូរកាប់ជាចំរៀកៗ ហើយដាក់នៅលើឈើ ប៉ុន្តែមិនត្រូវដាក់ភ្លើងនៅខាងក្រោមទេ។ បន្ទាប់មកខ្ញុំនឹងរៀបចំគោបាមួយទៀត និងដាក់លើឈើ និងមិនដាក់ភ្លើងនៅខាងក្រោមទេ។ \v 24 បន្ទាប់មកចូរអ្នកប្រកាសហៅឈ្មោះព្រះរបស់អ្នកចុះ ហើយខ្ញុំនឹងប្រកាសរកព្រះនាមរបស់ព្រះអម្ចាស់ ហើយបើព្រះណាឆ្លើយតបដោយភ្លើង នោះព្រះអង្គជាព្រះមែន»។ ដូច្នេះមនុស្សទាំងអស់ឆ្លើយថា៖ «ល្អណាស់»។​