kennym3_km_psa_tn_l3/45/03.txt

22 lines
3.8 KiB
Plaintext

[
{
"title": "សូម​ក្រវាត់​ដាវ​របស់​ព្រះ‌អង្គ​ជាប់នឹង​ត្រគាក",
"body": "អ្នកចម្បាំងបានកាន់ដាវរបស់ខ្លួនក្នុងស្រោមដែលព្យួរពីខ្សែក្រវ៉ាត់ជុំវិញចង្កេះ។ ដាវនឹងនៅជាប់នឹងពួកគេ។ ឃ្លានេះពិពណ៌នាអំពីសកម្មភាពរបស់នរណាម្នាក់ដែលកំពុងរៀបចំសម្រាប់សមរភូមិ។ ការបកប្រែរបៀបផ្សេងទៀតៈ «ត្រៀមខ្លួនសម្រាប់ការប្រយុទ្ធ» (សូមមើលៈ figs_explicit)"
},
{
"title": "ទាំង​មាន​ជ័យ​ជម្នះ",
"body": "អ្នកនិពន្ធប្រាប់ស្តេចឲ្យជិះសេះ ឬរទេះសេះទៅរកជ័យជម្នះ។"
},
{
"title": "ដើម្បី​ការពារ​សេចក្ដី​ពិត ភាព​ស្លូត​បូត និង​សេចក្ដី​សុចរិត",
"body": "អត្ថន័យដែលអាចមានគឺ១) ទាំងនេះគឺជាគុណសម្បត្តិរបស់អ្នកខ្លាំងពូកែ។ ការបកប្រែរបៀបផ្សេងទៀតៈ « ដោយសារតែអ្នកជាមនុស្សគួរឲ្យទុកចិត្តស្លូតបូត និងសុចរិត» ឬ ២) ទាំងនេះគឺជាគុណធម៌ដែលទ្រង់ប្រយុទ្ធ ដើម្បីគាំទ្រមនុស្សដែលទ្រង់គ្រប់គ្រង។ ការបកប្រែរបៀបផ្សេងទៀតៈ «ដើម្បីលើកស្ទួយភាពគួរឲ្យទុកចិត្តភាពស្លូតបូត និងសេចក្ដីសុចរិត» (សូមមើលៈ figs_abstractnouns)"
},
{
"title": "សូម​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ បង្រៀន​ព្រះ‌ករុណា ពី​ការ​ដែល​គួរ​កោត​ខ្លាច",
"body": "ទាហានភាគច្រើនកាន់ដាវ ដោយដៃស្តាំរបស់ពួកគេ ពេលពួកគេប្រយុទ្ធ។ ត្រង់នេះឃ្លា «ដៃស្តាំ» សំដៅទៅលើសមត្ថភាពតស៊ូរបស់ទ្រង់ដែលអ្នកនិពន្ធនិយាយហាក់ដូចជាមនុស្សម្នាក់ដែលអាចបង្រៀនស្តេចតាមរយៈបទពិសោធន៍ដែលទ្រង់ទទួលបានក្នុងសមរភូមិ។ ការបកប្រែរបៀបផ្សេងទៀតៈ «ទ្រង់នឹងរៀនសម្រេចនូវសមិទ្ធិផលយោធាដ៏អស្ចារ្យតាមរយៈការប្រយុទ្ធនៅក្នុងសមរភូមិជាច្រើន» (សូមមើលៈ figs_metonymy និង figs_personification)"
},
{
"title": "ការ​ដែល​គួរ​កោត​ខ្លាច",
"body": "«សកម្មភាពអស្ចារ្យ» ។ នេះសំដៅទៅលើជ័យជម្នះផ្នែកយោធាដែលបណ្តាលឲ្យសត្រូវរបស់ទ្រង់ខ្លាចទ្រង់ និងសម្ព័ន្ធមិត្តគោរពទ្រង់។"
}
]