kennym3_km_psa_tn_l3/116/12.txt

22 lines
4.2 KiB
Plaintext

[
{
"title": "ព័ត៌មានទូទៅៈ",
"body": "អ្នកដែលបង្កើតបទចម្រៀងនេះនៅតែបន្តនិយាយ។"
},
{
"title": "តើ​ខ្ញុំ​នឹង​តប​ស្នង​អ្វី​ដល់​ព្រះ‌អម្ចាស់...ផ្តល់​មក​ខ្ញុំ",
"body": "អ្នកនិពន្ធសួរសំណួរឈានមុខគេនេះដើម្បីណែនាំអំពីរបៀបដែលគាត់នឹងឆ្លើយតប ចំពោះអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់គាត់។ សំណួរនេះអាចបកប្រែជាឃ្លា។ ការបកប្រែរបៀបផ្សេងទៀតៈ «នេះជារបៀបដែលខ្ញុំនឹងសងដល់ព្រះអម្ចាស់...ផ្តល់​មក​ខ្ញុំ»។ (សូមមើលៈ figs_rquestion)"
},
{
"title": "ខ្ញុំ​នឹង​លើក​ពែង​នៃ​ការ​សង្គ្រោះ​ឡើង",
"body": "នេះប្រហែលជាការនិយាយអំពីការថ្វាយភេសជ្ជៈដែលជាការលះបង់ដែលទាក់ទងនឹងការចាក់ស្រានៅលើអាសនៈ ហើយអ្នកនិពន្ធនឹងផ្តល់ជាការឆ្លើយតបចំពោះព្រះអម្ចាស់ដែលជួយសង្រ្គោះគាត់។ អត្ថន័យពេញលេញនៃឃ្លានេះអាចត្រូវបានធ្វើឲ្យច្បាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំនឹងថ្វាយតង្វាយជូនព្រះអម្ចាស់ ព្រោះព្រះអង្គបានសង្គ្រោះខ្ញុំ» (សូមមើលៈ figs_explicit)"
},
{
"title": "​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់",
"body": "ត្រង់នេះពាក្យ «ព្រះ‌នាម» តំណាងឲ្យព្រះអម្ចាស់ផ្ទាល់។ ការបកប្រែរបៀបផ្សេងទៀតៈ «អំពាវនាវដល់ព្រះអម្ចាស់» (សូមមើលៈ figs_metonymy)"
},
{
"title": "ការ​ស្លាប់​របស់​ពួក​អ្នក​បរិសុទ្ធ​នៃ​ព្រះ‌អម្ចាស់មាន​តម្លៃ​វិសេស​ណាស់ នៅចំពោះ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ",
"body": "ពាក្យថា «វិសេស» នៅទីនេះមិនមានន័យថា ព្រះអម្ចាស់ឲ្យតម្លៃដល់ការស្លាប់របស់ប្រជាជនបរិសុទ្ធរបស់ព្រះអង្គនោះទេ ប៉ុន្តែថា ការស្លាប់របស់ពួកបរិសុទ្ធរបស់ព្រះអង្គមានតម្លៃណាស់ ចំពោះព្រះអង្គ និងធ្វើឲ្យព្រះអង្គព្រួយព្រះហឬទ័យ។ ឃ្លាដែលថា «នៅចំពោះព្រះ‌នេត្រ» តំណាងឲ្យការប្រព្រឹត្ដរបស់ព្រះអម្ចាស់ចំពោះអ្វីដែលព្រះអង្គបានឃើញ។ អត្ថន័យពេញលេញនៃឃ្លានេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់ចាត់ទុកការស្លាប់របស់ប្រជាជនបរិសុទ្ធរបស់ព្រះអង្គថា ជាអ្វីៗដែលមានតម្លៃវិសេសណាស់» (សូមមើលៈ figs_explicit និង figs_metonymy)"
}
]