kennym3_km_psa_tn_l3/89/24.txt

26 lines
4.4 KiB
Plaintext

[
{
"title": "ខ្លឹមសារភ្ជាប់",
"body": "ព្រះអម្ចាស់បន្តនិយាយអំពីព្រះបាទដាវីឌ។"
},
{
"title": "ចិត្ត​ស្មោះ‌ត្រង់ និង​ចិត្ត​សប្បុរស​របស់​យើង នឹង​នៅ​ជា​មួយ​គេ",
"body": "ព្រះជាម្ចាស់តែងតែស្មោះត្រង់ និងធ្វើអ្វីដែលព្រះអង្គបានសន្យា ចំពោះព្រះបាទដាវីឌពោលគឺហាក់ដូចជាសេចក្ដីពិត និងភាពស្មោះត្រង់ជាវត្ថុដែលអាចមានជាមួយព្រះបាទដាវីឌ។ (សូមមើលៈ figs_metaphor)"
},
{
"title": "ហើយ​ក្នុង​នាម​របស់​យើង គេ​នឹង​បាន​ថ្កុំ​ថ្កើង",
"body": "នៅទីនេះ «ព្រះនាម» តំណាងឲ្យអំណាចរបស់ព្រះជាម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងជាព្រះជាម្ចាស់នឹងធ្វើឲ្យលោកទទួលជោគជ័យ» (សូមមើលៈ figs_metonymy)"
},
{
"title": "យើង​នឹង​តាំង​ឲ្យ​គេ​មាន​អំណាច​នៅ​លើ​សមុទ្រ ហើយ​ឲ្យ​ដៃ​ស្តាំ​គេ​បាន​គ្រប់‌គ្រង លើ​អស់​ទាំង​ទន្លេ",
"body": "នៅទីនេះ «ដៃ» និង «ដៃស្តាំ» តំណាងឲ្យអំណាច និងសិទ្ធិអំណាច។ នៅទីនេះ «សមុទ្រ» ហាក់ដូចជាសំដៅទៅលើសមុទ្រមេឌីទែរ៉ាណេភាគខាងលិចនៃប្រទេសអីុស្រាអែលហើយ «ទន្លេ» សំដៅទៅលើទន្លេអឺប្រាតនៅភាគខាងកើត។ នេះមានន័យថា ព្រះបាទដាវីឌនឹងមានសិទ្ធិអំណាចលើអ្វីៗទាំងអស់ចាប់ពីសមុទ្ររហូតដល់ទន្លេ។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងនឹងផ្តល់សិទ្ធិអំណាចលើអ្វីៗទាំងអស់ចាប់ពីសមុទ្រមេឌីទែរ៉ាណេរហូតដល់ទន្លេអឺប្រាត»។ (សូមមើលៈ figs_metonymy និង figs_merism)"
},
{
"title": "ព្រះបាទដាវីឌ​នឹង​អំពាវ‌នាវ​រក​យើង​ថា ព្រះ‌អង្គ​ជា​ព្រះ‌បិតា​នៃ​ទូល‌បង្គំ ជា​ព្រះ​នៃ​ទូល‌បង្គំ ហើយ​ជា​ថ្ម​ដា​នៃ​ការ​សង្គ្រោះរបស់​ទូល‌បង្គំ",
"body": "នេះមានសម្រង់នៅក្នុងសម្រង់មួយ។ នេះអាចត្រូវបានបញ្ជាក់ជាសម្រង់ដោយប្រយោល។ ការបកប្រែរបៀបផ្សេងទៀតៈ «លោកនឹងនិយាយថា៖ យើងជាព្រះបិតារបស់លោកជាព្រះជាម្ចាស់របស់លោក និងជាថ្មដានៃសេចក្ដីសង្គ្រោះរបស់លោក» (សូមមើលៈ figs_quotesinquotes និង figs_quotations)"
},
{
"title": "ជា​ថ្ម​ដា​នៃ​ការ​សង្គ្រោះ របស់​ទូល‌បង្គំ",
"body": "ព្រះអម្ចាស់ការពារ និងសង្គ្រោះព្រះបាទដាវីឌត្រូវបានគេនិយាយដូចជាព្រះអម្ចាស់ជាថ្មដាខ្ពស់មួយដែលព្រះបាទដាវីឌអាចឈរនៅលើកំពូលនៃការការពារពីសត្រូវ។ (សូមមើលៈ figs_metaphor)"
}
]