kennym3_km_psa_tn_l3/36/07.txt

34 lines
5.2 KiB
Plaintext

[
{
"title": "ឱ​ព្រះជាម្ចាស់​អើយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ថ្លៃ​វិសេសយ៉ាង​ណា​ទៅ!",
"body": "ភាពស្មោះត្រង់នៃសម្ពន្ឋមេត្រីរបស់ព្រះជាម្ចាស់ត្រូវបានគេនិយាយថា៖ ជាគ្រឿងអលង្ការដ៏កម្រ និងថ្លៃណាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ភាពស្មោះត្រង់នៃកិច្ចព្រមព្រៀងរបស់ព្រះអង្គមានតម្លៃដូចគ្រឿងអលង្ការដ៏កម្រ» (សូមមើលៈ figs_metaphor)"
},
{
"title": "មនុស្ស​លោកនឹង ជ្រក​",
"body": "«មនុស្សនឹងស្វែងរកការការពារ»"
},
{
"title": "មនុស្ស​លោកនឹង ជ្រក​ក្រោម​ម្លប់​នៃ​ស្លាប​របស់​ព្រះ‌អង្គហើយ",
"body": "ព្រះជាម្ចាស់ពិតជាមិនមានស្លាបទេ។ នេះគឺជាពាក្យប្រៀបធៀបសម្រាប់ការការពាររបស់ព្រះជាម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សជាតិភៀសខ្លួនជាមួយព្រះអង្គ ដូចជាសត្វស្លាបវ័យក្មេងស្វែងរកការការពារនៅក្រោមស្លាបម្តាយ» (សូមមើលៈ figs_metaphor)"
},
{
"title": "គេ​នឹង​បាន​ឆ្អែត ដោយ​របស់​ដ៏​បរិបូរ​",
"body": "នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គនឹងបំពេញចិត្តពួកគេយ៉ាងបរិបូរណ៌» (សូមមើលៈ figs_activepassive)"
},
{
"title": "ក្នុង​ដំណាក់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​នឹង​ឲ្យ​គេ​ផឹក",
"body": "នេះមិនមានន័យថា៖ ព្រះជាម្ចាស់មានផ្ទះមួយដែលមានអាហារទេ។ នេះគឺជាពាក្យប្រៀបធៀបសម្រាប់ការផ្គត់ផ្គង់ច្រើនក្រៃលែង។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូចជាពួកគេកំពុងញ៉ាំអាហារសម្បូរបែបពីផ្ទះរបស់ព្រះអង្គ» ឬ «ជាមួយព្រះពរដ៏សំបូរបែបរបស់ព្រះអង្គ» (សូមមើលៈ figs_metaphor)"
},
{
"title": "ហើយ​ព្រះ‌អង្គ​នឹង​ឲ្យ​គេ​ផឹក​ពី​ទន្លេ នៃ​ព្រះ‌ហឫ‌ទ័យសប្បុរស​របស់​ព្រះ‌អង្គដែរ",
"body": "មានពាក្យប្រៀបធៀបពីរនៅទីនេះ។ ព្រះពរជាច្រើនរបស់ព្រះជាម្ចាស់ ត្រូវបានគេនិយាយថា៖ ដូចជាទឹក នៅក្នុងទន្លេដែលហូរ។ ដូចគ្នានេះផងដែលអ្នកដែលទទួលបានព្រះពរទាំងនោះ ត្រូវបានគេនិយាយដូចជាកំពុងផឹករបស់ពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះពរដ៏មានតម្លៃរបស់ព្រះអង្គ ប្រៀបដូចជាទន្លេដែលព្រះអង្គនឹងឲ្យពួកគេផឹក» (សូមមើលៈ figs_metaphor)"
},
{
"title": "​ប្រភព​ទឹក​នៃ​ជីវិត​",
"body": "«ប្រភពនៃជីវិត»"
},
{
"title": "ស្ថិត​នៅ​ជា​មួយ​ព្រះ‌អង្គ យើង​ខ្ញុំ​មើល​ឃើញ​ពន្លឺ ដោយ​សារ​ពន្លឺ​របស់​ព្រះ‌អង្គដែរ",
"body": "នៅទីនេះ «ពន្លឺ» គឺជាពាក្យប្រៀបធៀបសម្រាប់ចំណេះដឹងពិត។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលព្រះអង្គបំភ្លឺយើង យើងនឹងដឹងការពិត» ឬ «ពន្លឺរបស់ព្រះអង្គគឺជាអ្វីដែលអាចឲ្យយើងដឹងការពិតអំពីព្រះអង្គ» (UDB) (សូមមើលៈ figs_metaphor)"
}
]