kennym3_km_psa_tn_l3/119/105.txt

14 lines
1.9 KiB
Plaintext

[
{
"title": "នុន",
"body": "នេះគឺជាឈ្មោះនៃអក្សរទីដប់បួន នៃអក្ខរក្រមហេប្រឺ។ ក្នុងភាសាហេប្រឺជួរនីមួយៗ នៃខ១០៥-១១២ ចាប់ផ្តើម​ដោយអក្សរនេះ។"
},
{
"title": "ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ជា​ចង្កៀង​ដល់​ជើង​ទូល‌បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ទូល‌បង្គំ",
"body": "ឃ្លាទាំងពីរនេះមានអត្ថន័យស្រដៀងគ្នា។ ពួកគេនិយាយអំពីព្រះជាម្ចាស់ប្រាប់មនុស្សម្នាក់ពីរបៀបរស់នៅដូចជាមនុស្សនោះកំពុងដើរលើផ្លូវហើយព្រះបន្ទូលរបស់ព្រះអង្គជាពន្លឺដែលជួយឲ្យមនុស្សមើលឃើញពីកន្លែងដែលត្រូវទៅ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះ‌បន្ទូលរបស់ព្រះអង្គប្រាប់ទូល‌បង្គំពីរបៀបរស់នៅរបស់ទូល‌បង្គំ» (សូមមើលៈ figs_doublet និង figs_metaphor)"
},
{
"title": "ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ",
"body": "នៅទីនេះ «ព្រះ‌បន្ទូល» តំណាងឲ្យអ្វីទាំងអស់ដែលព្រះជាម្ចាស់ប្រាស្រ័យទាក់ទងជាមួយមនុស្ស។ (សូមមើលៈ figs_metonymy)"
}
]